• ប្រតិទិន្ន

  June 2018
  M T W T F S S
       
   123
  45678910
  11121314151617
  18192021222324
  252627282930  
 • free counters
 • Advertisements

រច្ចនារូបភាព

JavaScript Free Code

>>>ឧបករ ណ៏ប្រើនៅ ក្នុងកម្មវិធី Photoshop<<<

>>>មិន ថា ជា កម្មវិធី ណា រឺ កម្មវិធី ណា នោះទេ ការស្គាល់ ពី​ ឧបករណ៏ ប្រើប្រាស់ របស់វា គឺ មានសារះ សំខាន់ ណាស់ ព្រោះ រាល់​ឧបករណ៏ នៃកម្មវិធី ទាំងនោះ គី ជាចំនុច សំខាន់ក្នុងកររច្ចនា កម្មវិធីរបស់វា យ៉ាងណា​វិញ កម្មវិធី​ Photoshop CS3 ក៏មិនខុស ពីកម្មវិធីទាំង នោះដែរ ប្រសិន បើយើង មិន ស្គាល់ឧបករណ៏ ទាំងនោះ បានច្បាស់ នោះទេ អ្នកមិនអាច ធ្វើការ រច្ចនា រូបភាព របស់ លោកអ្នក បានល្អ ស្អាត នោះទេ ដូចនេះ សូម លោកអ្នក អាន និង ស្វែង យល់ អំពី ឧបករណ៏ ទាំងអស់ ខាងក្រោម​ នេះមុន នឹង ធ្វើការ រច្ចនា៖

>>> Move Tools:

>>Move Tools យើង ប្រើប្រាស់ សំរាប់ ធ្វើការ Select ទៅលើ រូបភាព(Object)ដើម្បី បំលាស់ ទីពី កន្លែង មួយទៅ កន្លែង មួយទៀត។​
Quick selection

>>>> Quick Selection Tools:

នៅ ក្នុង ក្រុម Quick Selection Tools:មាន Tools ពី ស្រដៀង គ្នាដូច ខាង ក្រោមៈ

>>Quick Selection Tools: ប្រើសំរាប់ធ្វើការ Select ទៅលើ រូបភាព ដែលមាន លក្ខណះ ច្បាស់ វាមាន លក្ខណះ ងាយ ស្រួល និង ឆាប់រហស័ ដោយ លោក អ្នក គ្រាន់ តែ ចុចម៉ៅ ខាងឆ្វេង ចាប់ ទាញ ទៅ លើ ទំរង់ រូបភាព លោក អ្នក ប៉ុន្នោះ(ត្រវតែធ្វើបន្ទិម្ដងៗកុំឲ្យហួសខាងក្រៅរូបភាព)

>> Magic wand Tools ប្រើ ប្រាស់Tools នេះក្នុង ការ Select លើ រូបភាព ដែល មាន មានផ្ទៃ Background ពរណ៏ តែមួយ ហើយមាន លក្ខណះ ច្បាស់ វា មាន លក្ខណះ ងាយ និង ឆាប់ រហស័ បំផុត ដោយ លោក អ្នក គ្រាន់តែ ចុច ទៅលើ រូបភាព ពេលនោះ វា និង ចេញRectories Select ដោយ ខ្លួន ទៅលើ រូភាព ទាំងឡាយ ណា ដែល មាន ពណ៏ ស្រដៀងគ្នា។

>>> Rectangular Marquee Tools:

នៅក្នុងក្រុម Rectangular Marquee Tools:ប្រើ សំរាប់ ធ្វើការ កាត់ រូបភាព មាន រាង បួន ជ្រុង និង មាន រាង ជា រង្វង់ វាមាន Tools ចំនួន៤ ដែល មាន លក្ខ ស្រដៀង គ្នាដូច ខាងក្រោមៈ

>> Rectangular Marquee Tools: ប្រើ សំរាប់ កាត់ រូបភាព ដែល មាន លក្ខណះ បួន ជ្រុង មាន ទំហំ Pixel ធំ។

>>Elliptical Marquee Tools: ប្រើ សំរាប់ ធ្វើការ កាត់ រូបភាព ដែលមាន ទំងពង ក្រពើ ឬ រាងរង្វង់។

>> Single row Marquee Tools: ប្រើ សំរាប់ កាត់ រូបភាព ជារាង ទ្រវែង ដែល មាន ទឹង ចំនួន ១ ពិចសែល(Pixel)គេ ប្រើ វា សំរាប់ សុប ធ្វើជា ស្តាយ ឆ្នូតៗបណ្ដោយពីឆ្វេងទៅស្ដាំ។

>> Single column Marquee Tools: ប្រើ សំរាប់ កាត់ រូបភាព ជារាង ទ្រវែង ដែល មាន ទឹង ចំនួន ១ ពិចសែល(Pixel)គេ ប្រើ វា សំរាប់ សុប ធ្វើជា Lasso Toolsស្តាយ ឆ្នូតៗ ពីលើចុះក្រោម។

>>> Lasso Tools:

នៅក្នុងក្រុម Lasso Tool នេះមាន​ ឧបករណ៏ ប្រហាក់ ប្រហែល គ្នា ចំនួនបី គេប្រើវា សំរាប់ កាត់ ទៅ តាម រូបភាព ដែល គេចង បាន ពោល គី គេមិន ចង់ បាន Back ground គេ​តែង តែប្រើ Tools ទាំបី នេះ។ Tools ទាំង នោះមាន ដូចជា៖

>> Lasso Tool: ប្រើសំរាប់ កាត់ រូបភាព ដោយ ប្រើ មៅចុច ជាប់ជា និច្ច មាន លក្ខណះ បទបែន​ ទៅតាម ចិត្ត ចំនាំ ពេល កាត់ មិនត្រូវ លែង ម៉ៅនោះ ទេត្រូវ ចុច មៅឲ្យ​ជាប់​ជានិច្ច។

>> Polygonal Lasso Tool: ប្រើសំរាប់​ Select កាត់​ ទៅ លើ រូបភាពដោយ ប្រើម៉ៅ​ ចុច ទៅ លើ វា ម្ដង មួយ តំណាត់ៗ វាមាន លក្ខណះជា បន្ទាត់​ រាត់ ត្រង់ៗ ។

>> Magnetic Lasso Tool: ប្រើ សំរាប់ កាត់ រូបភាព ទៅ​ តាមទំរង់ របស់វា ដែល យើង ចង់បាន វា​ មាន ភាពងាយ ស្រួល ដោយ លោក អ្នក គ្រាន់ តែ អូស ទៅ តាម ទំរង់រូប ​ហើយ នៅពេល ដល់កន្លែង ណាមាន សភាព មិនច្បាស់ គ្រាន តែចុច មៅឆ្វេង តែប៉ុន្នោះ។< br> Slice Tool Photosho CS3

>>> Slice Tools:

>> Slice Tool: ប្រី សំរាប់ ធ្វើការ កាត់ រូបភាព ជាផ្នែកៗ ដែល ត្រូវ យក ទៅ ប្រើ ដើម្បី ភ្ជាប់ ទៅ និង HTML Text នៅ ក្នុង Website
>> Slice Selection Tool: ប្រើ​ សំរាប់ ធ្វើការ ផ្លាស់ ទី បំនែក របស់ រូប ដែលបាន ធ្វើការ គូស កាត់ ដោយ Slice selection tool តែប៉ុន្នោះ។
Crop Tools Photoshop

>>>Crop Tool:

>>​ ប្រើសំរាប់​ កាត់ តំរឹម គែម នៃ រូបភាព ទាំងមូល តំរឹម យក តែ រាងបួនជ្រុងខាង​ ក្នុងតែប៉ុន្នោះ របៀបប្រើ ងាយស្រួល លោកអ្នក គ្រាន់តែចុច ម៉ៅឆ្វេង អោយជាប់ ហើយទាញ ទៅលើក ន្លែងរូបភាព ដែល លោក អ្នក ចង់ ធ្វើការ Crop នៅ បន្ទាប់មក ចុច Key Enter នៅ ពេលនោះ រូបភាព ក្រៅ Select របស់ លោកអ្នក និង បាត់ នៅសល់Spot Healing ឧបករណ៏ Photoshop CS3តែ រូបភាព នៅ ក្នុង Select ប៉ុន្នោះ។

>>> Spot Healing Brush Tools:

>> Spot Healing Brush Tool: ប្រើសំរាប់ ធ្វើការ លុប បំបាត់ ចំនុច តូចៗ ដែល មាន នៅលើ រូបភាព ដូជា មុន ប្រជ្រុយ និង ចំនុច ផ្សេៗ ទៀត ជា ច្រើន ទៀត….។

>> Healing Brush tool: ប្រើសំរាប់ កោសផាត់ទៅលើ រូបភាពដែលមានលក្ខណះជា Sample ឬ Pattern ។

>> Patch tool: ប្រើសំរាប់ Select ទៅលើ រូបភាពដែលមាន សភាពខ្វះខាត​ ហើយ ដើម្បី កែកុន រូបភាព នោះ អោយ នាម លក្ខណះ ពេញ លេញ ដោយ លោក អ្នក គ្រាន់ តែ គូស ទៅលើ រូបភាព ដែល ខ្វះហើយ ចាប់ ទាញ ទៅកាន់ កន្លែង ដែលមាន រូភាព ចង់ បន្ថែម ប៉ុន្នោះ។

>> Red Eye Tool: ប្រើ សំរាប់ ធ្វើ ការ បំបាត់ ចំនុច ក្រហម ដែល មាន នៅ ក្នុង កែវភ្នែក ដោយ លោកអ្នក គ្រាន់​ តែចុច ទៅ លើ រង្វង់ កែវ ភ្នែក តែ ប៉ុន្នោះ។ Brush Tool Photoshop CS3

>>> Brush Tools:

នៅក្នុងក្រុម Brush Tools នេះមាន​ ឧបករណ៏ ប្រហាក់ ប្រហែល គ្នា ចំនួនបី​​ ដូចជា៖

>> Brush Tool:ប្រើសំរាប់គួសផាត់ ពណ៏ទៅ​ លើរូបភាព ទៅតាម ពណ៏របស់ Foreground ដែលមាន​ លក្ខណះ ដូចទៅ និង ជក់ដែរ​ ហើយ ក៏ អាច​គូជា ទំរង់​ ផ្សេងៗ​ដូចជាទំរង់​ជាស្មៅ ស្លឹកឈើ​ជាដើម។
>> Pencil Toolប្រើសំរាប់គូសជារូបរាងនានាទៅតាមចិត្តរបស់អស់លោកអ្នក។

>> Color Replacement Tool:ប្រើសំរាប់ គូសផាត់​ ទៅលើ រូបភាព ធ្វើអោយ រូបភាព មាន ពណ៏ តែមួយ( Alt + Click )។
History Brush Tools ឧបករណ៏ Photoshop

>>>History Brush Tools

>> History Brush Tool: ឧបករណ៏នេះប្រើសំរាប់ ធ្វើការលុបរូបភាពឬ​ Background ឲ្យមានលក្ខណះ​ ដូចសភាពដើមវិញ ដូចពេលដែលលោកអ្នក បានធ្វើដំបូង។

>> Art History Brush tool: ប្រើសំរាប់ ធ្វើឲ្យ តំបន់ដែលបានគូស មានលក្ខណះលាយពណ៏បញ្ចូលគ្នា។Clone Tool ឧបករណ៏ Photoshop CS3

>>>Clone Stamp tools:

>> Clone Stamp Tool: ប្រើសំរាប់ ថត​ ចំឡង រូបភាព ដែលនៅក្បែរដើម្បី មកបំពេញ នៅចន្លោះខ្វះ ខាត ដែលមាននៅក្នុងរូបភាព លោកអ្នកគ្រាន់តែ ចុច Alt ហើយចុច (Alt+Click) ទៅ​ លើ រូភាព ដែល មាន លក្ខណះ ស្រដៀង ទៅ និង រូបភាព ដែល លោក អ្នក ចង់ យក ទៅ បំពេញ ហើយ បន្ទាប់ មក យកម៉ៅ ទៅចុច លើ​កន្លែង ដែល ត្រូវ បំពេញ នោះ ជាការ ស្រេច។

>> Pattern Stamp tool: ប្រើសំរាប់ ធ្វើការ ផាត់បន្ថែម នូវគំរូផ្សេងៗ ដូចជា Pattern និង Sample ជាដើម។
Gredient ឧបករណ៏ Photoshop CS3

>>>Gradient Tools

>> Gradient Tool: ប្រើសំរាប់ ធ្វើការ ចាក់ពណ៏លាយចំរុះទៅ​ តាមការចង់បានរបស់លោកអ្នក ទៅលើ Select ឬ Background វាមានភាពងាយស្រួលដោយគ្រាន់តែលោកអ្នក ធ្វើការជ្រើស​ រើសពណ៏នៅផ្នែកខាងលើយើយធ្វើការគូសទៅលើSelection ឬ Background តែប៉ុន្នោះ។

>>Paint Bucket tool: ប្រើសំ រាប់ ចាក់ ពណ៏ តែ មួយ ទៅ លើ Background ឬ Selection ដែល លោក អ្នក ធ្វើការ ដូរ ពណ៏ លោក អ្នក គ្រាន់ តែ ដូរ ពណ៏ ទៅលើ Foreground color ហើយ ចុច ទៅ លើ Background ឬ Selection ដែល លោក អ្នកចង់ ដូរពណ៏ តែប៉ុន្នោះ។Eraser ឧបករណ៏ Photoshop CS3

>>>Eraser Tools:

>>Eraser Tool: គឺជាឧបករណ៏ប្រើប្រាស់សំរាប់លុបអក្សរ​ រឺ រូបភាព នៅពេលដែលមានការលើសលួសត្រង់កន្លែងណាមួយ នៅពេលប្រើលោកអ្នកគ្រាន់តែ ចុចលើ Tool នេះហើយ យកទៅចុចលើ Layer ឬ រូបភាពតែប៉ុន្នោះ រូបភាពរបស់លោកអ្នកនិងរលុបបាត់ទៅតាមការចង់បានរបស់អ្នក។
>> Background Eraser Tool: ប្រើសំរាប់លុប អក្ស រឺ រូបភាពវាប្រហាក់ប្រហែលគ្នាទៅ និង Eraser Tool ដែរលោកអ្នកអាច លុបរហូតដល់អោយរូបភាព ដូចដើម រហូតដល់ផ្ទៃBackground ឬ ដូចជា Transparent។
>> Magic Eraser Tool: ប្រើសំរាប់លុប ទៅលើLayer រូបភាព ឬ អក្សរ ដែលមានផ្ទៃពណ៏ដូចគ្នា លោក អ្នក អាច ប្រើ វា ដោយ គ្រាន់ តែ ចុច លើ ឧបករ ណ៏នេះ ហើយ យក ទៅ ចុច ទៅ លើ រូបភាព នោះ ជាការ ស្រេច។Dodge Tools ឧបករណ៏ Photoshop

>>>Dodge Tool:

>> Dodge Tool: ប្រើសំរាប់បន្ថែមពន្លឺ ឬបន្ថែមពណ៏ឲ្យកាន់តែសរស្អាតទៅឲ្យរូបភាព គេច្រើប្រើទៅលើទំរង់មុខ ដែលមានសភាពខ្មៅ ឲ្យកាន់តែមានសភាពសរស្អាត លោកអ្នកគ្រាន់តែចុចទៅលើឧបករណ៏ននជហើយយកទៅគូសផាត់ទៅលើរូបភាពនោះ វានិងមានសភាពកាន់តែសរឡើងៗ។
>> Burn Tool: ប្រើសំរាប់ធ្វើឲ្យរូបភាពដែលមានភាពភ្លើ ឲ្យកាន់ងងឹតតែឡើងៗ លោកអ្នកគ្រាន់តែ ចុចទៅលើ ឧបករណ៏នេះហើយចុចទៅលើរូបភាពត្រង់កន្លែដែលមានភាភ្លើ ពេលនោះវានិងចាប់ផ្ដើងងងឹត។
>> Sponge Tool: ប្រើសំរាប់ធ្វើការ ប្តូប្រភេទ នៃ ពរណ៏ទៅតាម Saturate នៅក្នុង ផ្នែកណាមួយនៃ រូបភាព។Blur Tool ឧបករណ៏ Photoshop CS3

>>>Blur Tools:

>> Blur Tool: ប្រើសំរាប់កោស ផាត់ព្រាលៗ ទៅលើ រូបភាពជាពិសេល កោសទៅលើ ជ្រុងៗ នៃរូបភាពធ្វើអោយជ្រុងនៃរូបភាពមានសភាពព្រាលៗ។ >> Sharpen Tool: ប្រើសំរាប់ធ្វើការ កោសព្រាលៗ ទៅលើរូបភាពដែរតែមានសភាព ជាគ្រាប់ស្រួចៗ​ នៅពេលកោសទៅកន្លែងណាមួយនោះ។ >> Smudge Tool: ប្រើដូចទៅនិង Blur Tool និង Smudge Toolដែរតែខុសគ្នារវាងឧបករណទាំងពីខាងលើ ត្រង់ គេច្រើនយកឧបករណ៏នេះ ទៅ ប្រើដើម្បីធ្វើការទាញ រូបភាពឲ្យ មាន សភាព យឺត រលាយទៅតាមពណ៏ របស់រូបភាព។Horizontal Type Tool ឧបករណ៏ Photoshop CS3

>>>Horizontal Type Tools:

>> Horizontal Type Tools: ឧបករណ៏នេះប្រើសំរាប់សរសេរអក្សរផ្ដេក វាមានសារះសំខាន់ណាស់ដើម្បី ធ្វើការរច្ចនាររបស់លោកអ្នក លោកអ្នកគ្រាន់តែចុចទៅ ឧបករណ៏នេះបន្ទាប់មក យកទៅចុច ទៅលើ កិច្ចការ ហើយវាយអក្សរជាការស្រេច។
>> Vertical Type Tool: គេប្រើឧបករណ៏ដើម្បី ធ្វើការវាយអក្សពីលើចុះក្រោម ឬ សរសេអក្សរពីក្រោមឡើងលើ លោកអ្នកគ្រាន់តែ ម៉ៅស្តាំទៅលើ Type Tool ហើយជ្រើសរើស​ យកពាក្យ​ Vertical Type Tool ហើយចុចទៅលើ សន្លឹកកិច្ចការនោះជាការស្រេច។
>> Horizontal Type Mask Tool: ប្រើសំរាប់ ធ្វើការវាយអក្សរ ពីឆ្វេងទៅ ស្ដាំ រឺ ពីស្ដាំ ទៅ ឆ្វេង ដែរ តែ អក្សរ​ នោះ មានតែ Select ម៉ុន្នោះ លោកអ្នកអាចប្រើវាបានដោយគ្រាន់តែ ធ្វើដូចទៅនិង ឧបករណ៏ខាងលើ។ >>Vertical Type Mask Tool:ប្រើសំរាប់វាយអក្សរ ដែលចេញតែSelect ដូចខាងលើដែរ តែវាសំរាប់វាយអក្សរពីលើចុះក្រោម(សូមបញ្ជាក់ថា ឧបករណ៏ Horizontal Type Mask Tool និង Vertical Type Mask Toolនៅពេលដែលលោកអ្នកវាយ វានិងចេញ Select ទៅតាម អក្សរ ដែលវាយ។path selection tool ឧបករណ៏ Photoshop CS3

>>>Path Selection Tools:

>> Path Selection Tool: ប្រើសំរាប់ធ្វើការ Select ទៅលើ ទំរង់របស់​ Shape ឬ Point ដែលបាន ដៅនៅកន្លែងណាមួយ សំរាប់បំលាស់ទី ពោលគឺសំរាប់បំលាស់ទី របស់ Shape។
>> Direction Selection Tool: ប្រើសំរាប់ បំលាសទីតាំងរបស់ Point។Pen tool ឧបករណ៏ PhotoshopCS3

>>>Pen tools:

>> Pen tool: ប្រើ សំរាប់ ធ្វើ ការ ដៅ ចំនុច គូស ទៅ តាម រូប រាង ផ្សេងៗ ដើម្បី កាត់ រូប ភាព រឺ គូស ជា រាង អ្វី ផ្សេអៗ ដោយ គ្រាន់ តែ យក ម៉ៅ ដៅ ជា ចំនុច ប៉ុន្នោះ។
>> Freeform Pen Tool: ប្រើ សំរាប់ គូស ជា រូបភាព ផ្សេងៗ យ៉ាង សេរី ឬ លោក អ្នក ក៏អាច កាត់ ទៅ លើរ រូប ភាព បាន យ៉ាង សេរី ផង ដែរ។
>> Add Anchor Tool: ប្រើ សំរាប់ ធ្វើការ បន្ថែម ចំនុច​ ដែល មាន នៅ លើ ខ្សែរ នៃ ចំនុច ដែល បាន គូស ដោយ Pent Tool។
>> Delete Anchor Point Tool: ប្រើសំរាប់ ធ្វើការលុប ចំនុចដែលមាននៅលើខ្សែដែលគូសដោយPen Tools។
>> Convert Point Tool: ប្រើ សំរាប់ ចាប់ ទាញ ខ្សែរ ដែល បាន ដៅ ជាប់ គ្នា អោយ មាន រាង កោង ឬ ប៉ោង។Rectangle Toolsឧបករណ៏ Photoshop CS3

>>>Rectangle Tools:

>> Rectangle Tool: ប្រើសំរាប់ ធ្វើការ គូស កាត់ទៅលើរូបភាពជារាង បួនជ្រុង ឬ គូស ជាទំង់ ចតុកោន បួនជ្រុង លោ​កអ្នកគ្រាន់តែចុច ទៅលើ ឧបករណ៏ ហើយ យកមក ទាញនៅលើក្រដាស កិច្ចការ ហើយបើចង់ ឲ្យ​ រូបរាង របស់ វាមានរាង ការេ គ្រាន់តែ ចុច Shift អោយជាប់តែប៉ុន្នោះ។
>> Rounded Rectangle Tool: ប្រើសំរាប់ធ្វើការ គូស ឬ ប្រើសំរាប់ ធ្វើការ កាត់ទៅ​ លើរូប ភាពដែលមាន លក្ខណះ ចតុកោណដូចទៅ និង​ Rectangle Tool ដែរ តែទាស់ ត្រង់ ពេលគូសទៅលើសន្លឹកកិច្ចការ ជ្រុង​ របស់ វាមាន លក្ខណះ ទាល មិនស្រួចដូចទៅនិង​ Rectangle Toolនោះទេ។
>> Ellipse Toolប្រើសំរាប់ធ្វើការគូស រូបរាង្គ Shape ឬ កាត់ ទៅលើរូបភាពដែលមានរាង មូល ឬ ទ្រវែង ប្រសិនបើចង់ គូស ឬ កាត់ ជារាង មូលត្រូវ ចុច Shift អោយជាប ហើយគូសនៅលើក្រដាសកិច្ចការ។
>> Polygon Tool: ប្រើសំរាប់ធ្វើការ កាត់ឬ ក៏គូសទៅលើ សន្លឹកកិច្ចការ ជារាង Shape ឬ ដើម្បីកាត់រូបភាព វាមានលក្ខណះខុសពីគេ ត្រង់ ថា វាមានជ្រុង រហូតដល់ ទៅ ប្រាំមួយជ្រុង។
>> Line Tool: ប្រើសរាប់ ធ្វើការ គូសបន្ទាត់ត្រង់ ទៅ​ លើសន្លិក កិច្ចការ វាមានលទ្ឋភាពអាចគូសបានតែបន្ទាត់ ត្រង់តែប៉ុន្នោះ។
>> Custom Shape Tool: ប្រើសំរាប់គូសជា ទំរង់ គ្រប់ ប្រភេទ រូមទាំង ទំរង់ នៃ ឧបករណទាំង ប៉ុន្មានខាងលើ ក៏ឧបករណ៏នេះអាចប្រើជំនួសបានផងដែរ។ លោកអ្នកអា ធ្វើការ ជ្រើសរើស​ គ្រប់ទំរង់ទាំង អស់ដូចជា រូប​ សត្វ រូប មនុស្ស រូបឡាន និង រូបអ្វីៗ ផ្សេងៗ ទៀ​តយ៉ាងច្រើនពី ឧបករណ៏នេះ។Eyedropper Tool ឧបករណ៏ Photoshop SC3

>>>Eyedropper Tools:

Eyedropper Tool: ប្រើសំរាប់ធ្វើការ ចំលងពណ៏ ពីកន្លែងមួយនៃរូបភាព ដើម្បី ធ្វើការ យកទៅដាក់ នៅ​ ក្នុង Foreground color។
>> Color Sample: ប្រើសំរាប់ ធ្វើការ ចំលងពណ៏ដូចទៅនិង​Eyedropper Tool ដែរ​ តែ ការចំលងពណ៏នោះ វានិង ធ្វើការ បង្ហាញ នៅ តំលៃ នៅលើ ផ្ទាំង Info Palette។
>> Count Tool: ប្រើ សំរាប់ ធ្វើការ ដាក់ លេខ រៀង ពី​ លេខ មួយ ឡើង ទៅនៅលើ Layer។
>> Ruler Tool: ប្រើសំរាប់ ធ្វើការ វាស់ប្រវែងនៃ រូបភាព។Note Tools ឧបករណ៏ Photoshop CS3

>>>Note Tools:

>> Note Tool: ប្រើសំរាប់ ធ្វើការ សរសេរ​ កំណត់សំគាល់ផ្សេងៗ ឲ្យទៅរូបភាពណាមួយ ។
>> Audio Annotation Tool: ប្រើសំរាប់អ្វើការ ថតសំលេង ចូលដើម្បីដាក់ ទៅលើ Layer ណាមួយ។Hand Tools ឧបករណ៏ Photoshop CS3

>>>Hand Tools:

>> Hand Tool: ប្រើសំរាប់ធ្វើការចាប់ទាញរូបភាពនៅពេល ដែលរូបភាពនោះ Zoom ធំលើសពី ផ្ទាំងក្រដាសកិច្ចការ យើងអាចប្រើTool នេះដើម្បីចាប់ទាញ (Space bar+ ចាប់ទាញ)។Zoom tools ឧបករណ៏ Photoshop CS3

>>>Zoom Tool:

>> Zoom Tool: យើងប្រើ ឧបករណ៏នេះដើម្បី ធ្វើការ ពង្រីក ឬ បង្រួម ទៅ លើ រូបភាព(ផ្ទាំងការ​ ងារ)។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: